ត្បូងឃ្មុំៈ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពអណ្តែតទឹកស្រះទឹកសហមន៍ ភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សាកសពឈ្មោះ មី រ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុ (ជនរងគ្រោះជាមនុស្សញៀនស្រាស្រវឹងជាប្រចាំ)។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងសន្និដ្ឋាន ថា ជនរងគ្រោះពិតជាត្រូវស្លាប់ដោយសារលង់ទឹក ពុំមានពាក់ពន្ធ័ក្នុងករណីឃាតកម្មឡើយ។
ប៉ុន្តែខណៈនោះកំពុងសូត្រធម៌ប្រោសព្រំដល់សព ស្រាប់តែលោកតាអាចារ្យ ឈ្មោះ ស៊ិន ម៉េងឡេង អាយុ៦៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ ខ្យល់គស្លាប់ភ្លាមៗនៅកន្លែងធ្វើពិធីតែម្តង៕
មតិយោបល់