ព័ត៌មានជាតិ

មុខសញ្ញាធ្វើសកម្មភាព ចែកចាយនិងប្រើសារធាតុញៀន ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះបង្រ្កាប

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំណុចព្រៃចម្ការ ភូមិស្វាយ ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល ។

ជនសង្ស័យចំនួន០៣នាក់(ឃាត់ខ្លួន០២នាក់ រត់គេចខ្លួន០១នាក់)៖ ១/ឈ្មោះ យឿង សឿន ហៅស្វិត ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកត្រី ទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ( មានសារធាតុញៀនក្នុងទឹកនោម ) ។
២/ឈ្មោះឡេង មុំ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ។ ៣/ឈ្មោះ អ៊ិត រីម ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០៥ កញ្ចប់ (មធ្យម០១, តូច០៤ ) ទម្ងន់ មិនទាន់ថ្លឹង ។
២- ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
៣-ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន ។
៤-ដាវដែក ចំនួន០២ដើម ។
៥-កាំបិតខ្លី ចំនួន០២ដើម ។
៦-កណ្តៀវ ០១ដើម ។

នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិស្វាយ ថា មានមុខសញ្ញាមកប្រមូលផ្តុំគ្នាធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅព្រៃចម្ការខាងក្រោយភូមិ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង បានសហការជាមួយកម្លាំងជំនាញស្រុក បានចេញល្បាតឃ្លាំមើលនៅចំណុចកើតហេតុ ឃើញមានសកម្មភាពដូចប្រជាពលរដ្ឋរាយការណ៍មែន ភ្លាមនោះកម្លាំងបានធ្វើការ បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រត់គេចខ្លួន០១នាក់ និងចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ ខ្លួនបានលក់ថ្នាំញៀនឲ្យគេចំនួន០២កញ្ចប់ បានប្រាក់ចំនួន៧ម៉ឺនរៀល ។ ថ្នាំញៀននៅចំពោះមុខ ពិតជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះ ខ្លួនបានទិញពីជនពុំស្គាល់ឈ្មោះ នៅសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់