ព័ត៌មានជាតិ

តូចចិត្តនឹងគ្រួសារមិនស្រឡាញ់ ផឹកទឹកថ្នាំលាងបង្គន់សម្លាប់ខ្លួន!

បន្ទាយមានជ័យៈ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ផឹកទឹកថ្នាំលាងបង្គន់ស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត នៅភូមិថ្មី ឃុំនិន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ សួ ដន អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
មូលហេតុ ជនរងគ្រោះខឹងនឹងក្រុមគ្រួសារមិនសូវស្រឡាញ់ខ្លួន៕

មតិយោបល់