ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ ខ្ចីម៉ូតូមីងបាត់៤ថ្ងៃធម្យម..ងំគេលួចយកតទៅបាត់ទៀត!

កណ្តាល: លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់Post News ថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ មានករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) នៅភូមិព្រែកសំរោង.សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សឿ សុខៀ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនល្មើសឈ្មោះ ហុក ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់តុហាងហេងហេង(ឃាត់ខ្លួន)។
សម្ភារ:បាត់បង៖ ម៉ូតូ១គ្រឿងម៉ាកYAMAHA VINOពណ៌ខៀវខ្ចី ផ្លាកលេខ កណ្តាល១V២៤៤៥ ។

នៅវេលាកើតហេតុខាងលើ កូនស្រីរបស់ជនរងគ្រោះឈ្មោះហុក លីសួយ អាយុ១៤ឆ្នាំបានជិះម៉ូតូរបស់ជនរងគ្រោះដែលមានភិនភាគដូចខាងលើទៅផ្ទះជនល្មើសដែលត្រូវជាក្មួយបង្កើត ហើយពេលនោះជនល្មើសបានសុំខ្ចីម៉ូតូថាជិះទៅទិញអីហូបបន្តិច ហើយក៏យកទៅបាត់រហូត។ លុះដល់ថ្ងៃទី០៧ ខែឆ្នាំដដែលទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាខ្មៅធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន តែម៉ូតូនោះត្រូវជនមិនស្គាល់អត្តសញ្ញាណបានលួចបាត់ទៅហើយនៅពេលដែលខ្លួនជិះមកទិញខោអាវនៅផ្សារតាខ្មៅ។ បន្ទាប់មកក៏បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់