ព័ត៌មានជាតិ

ឡិចស៊ីសបត់មិនស៊ីញ៉ូ សាំយ៉ុងជាន់ហ្រ្វាំងអូស២០ម៉ែត្រ បុកគ្នាខ្ទេចទាំងសងខាង!

ភ្នំពេញៈ រថយន្តឡិចស៊ីសបើកឆ្លងផ្លូវ រថយន្តសាំយ៉ុងដឹកចេកជាន់ហ្វ្រាំងអូសប្រហែល២០ជ្រុលទៅបុកចំហៀង ក្រោយរងការខូចខាតទាំងសងខាង រលំស្លាកសញ្ញាចរាចរណ៍២ដើម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចទល់មុខសណ្ឋាគារវ៉ាស៊ីនតោន ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាកឡិចស៊ីសRX400 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AC 4609។ រថយន្តម៉ាកសាំយ៉ុងដឹកចេក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF 8124។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំង២គ្រឿងបើកស្របទិសគ្នាទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦អាដោយរថយន្តឡិចស៊ីសRX400 បើកខាងស្តាំ រថយន្តសាំងយ៉ុងបើកខាងឆ្វេង ខណៈដែលមកដល់កន្លែងកើតហេតុ រថយន្តលុចស៊ីសបត់ឆ្វេងមិនបានស៊ីញ៉ូឆ្លងទ្រូងផ្លូវជិតផុតរថយន្តសាំយ៉ុងជាន់ហ្វ្រាំងអូសប្រហែល២០ម៉ែត្រជ្រុលទៅបុករថយន្តឡិចស៊ីសចំហៀងខាងក្រោយ បណ្តាលឲ្យរេចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍រលំ២ដើមរថយន្តរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញវាស់វែងយករថយន្តទាំង២គ្រឿង ព្រមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់