ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ បើករថយន្តម៉ាកFordRanger មួយគ្រឿង ក្នុងល្បឿនលឿនក៏បានបុកក្បាលនាគពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃ សុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាក FordRanger មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ13 2-5566 បើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនខ្លាំងក៏ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតក្បាលនាគពុះចែកទ្រូងផ្លូវ១កង់។ រីឯបុរសនោះជាប់ក្នុងរថយន្តត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋយកដែកគាស់ទាញចេញមកតែសំណាងល្អរងរបួសស្រាល ។
ក្រោយពេលកើតហេតុក៏មានសាច់ញាតិរបស់គាត់បានមកទទួលយកទៅលាងរបួសហើយសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់