ព័ត៌មានជាតិ

មនុស្ស ១៤នាក់ និងមាន់ ៤ក្បាល ត្រូវសមត្ថកិច្ចបង្រ្កាប ករណីល្បែងជល់មាន់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចបង្រ្កាបកន្លែងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេងជល់មាន់ ១៤នាក់៖
១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។
២-ឈ្មោះយ៉ាសុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុង ព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
៣-ឈ្មោះឡេងរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ។
៤-ឈ្មោះជ គង់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិ ខ្មែរ មុខរបរ លក់ដូរ។
៥-ឈ្មោះសាន ពិនណា ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ទឹកសុទ្ធ។
(ទាំង០២នាក់ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ)។
៦-ឈ្មោះមុត ចាន់ដារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី។
៧-ឈ្មោះជា កក្កដា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់។
៨-ឈ្មោះអឿនសុវណ្ណ ភេទប្រុ អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។
៩-ឈ្មោះសំ សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។
១០-ឈ្មោះម៉ៅ ណារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។
១១-ឈ្មោះឈាង គឹមហៃ ភេទប្រុស អាយុ ៥១ឆ្នាំ ជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់។
(ទាំង០៦នាក់ ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ)។
១២-ឈ្មោះថន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។
១៣-ឈ្មោះភឿន សុភ័ស ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់។
១៤-ឈ្មោះអែម គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរលក់ត្រីងៀត។
(ទាំង០៣នាក់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ)។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ នាមចុះបង្ក្រាបជាក់ស្តែងទីតាំង បើក ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានអ្នកលេងជល់មាន់១៤នាក់ខាងលើ ដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់០៤ក្បាល (រស់), កន្ត្រក ដាក់មាន់ជល់០២, ជញ្ជីងថ្លឹង០១គ្រឿង, ខ្នាយដែក០៧គូ និងស្កុតរុំខ្នាយមាន់១០ដុំ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕

មតិយោបល់