ភ្នំពេញៈ ផ្ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈទាំងអស់ដែលមានក្នុងបន្ទប់មួយជាន់ទី១ សំណាងល្អមិនរាលដាលទៅបន្ទប់ ឬផ្ទះផ្សេង សង្ស័យដោយសាររលំភ្លើងទៀនដែលម្ចាស់ដុតដង្វាយគ្រូ ក្នុងបន្ទប់អាសនៈ តាមជំនឿរបស់ម្ចាស់ផ្ទះ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង និងសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះលេខ៩៣២សេ ផ្លូវលេខ១ បុរី៩៩៩ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ម្ចាស់ផ្ទះឈ្មោះ កុល សុខាល័យ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរ គ្រូពេទ្យមជ្ឈមណ្ឌលគាំពារមាតា និង ទារក មានប្តីឈ្មោះ ង៉ែត សុវណ្ណា អាយុ៦០ឆ្នាំ ជាមន្រ្តីយោធា ។ ផ្ទះខាងលើ ទទួលរងភ្លើងឆេះ សម្ភារៈទាំងស្រុង ដែលមាននៅក្នុងបន្ទប់តែមួយ កើតហេតុនោះទេ បន្ទាប់ពីមានអន្តរាគមន៍ពីពលរដ្ឋ សមត្ថកិច្ច ជួយទាន់ពេលវេលា ។
តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ គាត់បានដុតធូប ទៀន គ្រូបាធ្យាយ លើអាសនៈ អង្គុយរហូតដល់ភ្លើងធូបរលត់អស់ ទើបគាត់ចុះមកក្រោម តែភ្លើងទៀន ដុតនោះ នៅឆេះដដែល ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែមានផ្សែងហុយចេញពីបន្ទប់ ខាងលើ ឆេះបង្កឲ្យផ្អើល។
ក្នុងហេតុការណ៍ខាងលើ មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានចេញទៅជួយ ហើយភ្លើងរលត់ទៅវិញភ្លាមៗ ក្នុងបន្ទប់ខាងលើ សម្ភារៈ ខោអាវចាស់ៗ សាធម៌ បាយសី អាសនៈ សម្ភារៈ ដែលមានក្នុងបន្ទប់ ត្រូវបានភ្លើងឆេះទាំងអស់ តែមិនរាលដាលទៅបន្ទប់ ផ្ទះផ្សេងឡើយ ៕
មតិយោបល់