ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូរេពេញផ្លូវ ដួលម្នាក់ឯងរងរបួសបែកមុខបែកមាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខសាលាវិទ្យាលយ័ ជាសុីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរស់ម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1R-7511 ជិះពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងលុះជិះមកដល់ចំណុចកើតហេតុខាងលើបានដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់ចំណែកខូតខាតខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះទៅយកសង្គ្រោះចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់