ព័ត៌មានជាតិ

យុវជន ២ នាក់ សំងំជក់គ្រឿងញៀន នៅក្នុងស្តង់អេតចាយមួយកន្លែង ត្រូវសមត្ថកិច្ចក្របួចកចូលប៉ុស្តិ៍

បន្ទាយមានជ័យ: កម្លាំងជំនាញនៃអធិការនគរបាលក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍ប៉ោយប៉ែត
បានចុះទៅដល់ហើយឃាត់ខ្លួន ជនសង្ស័យបានចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ១១ និង ១៥ នាទីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងស្តង់អេតចាយមួយ ស្ថិតក្នុងភូមិមិត្តិភាព សង្កាត់/ក្រុងប៉ោយប៉ែត។

ជនសង្ស័យទី១ ឈ្មោះ លាប បូនី ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ភូមិ ទួប្រសាទ សង្កាត់/
ក្រុងប៉ោយប៉ែត និងទី២ ឈ្មោះ ខេង សីម៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងឈើស្នាក់នៅភូមិមិត្តិភាព សង្កាត់/ក្រុងប៉ោយប៉ែត។

វត្ថុតាងដកហូតបាន រួមមាន៖
– ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ១កូនថង់តូច
– ដេកកេះចំនួន ០៥
– បំពង់កែវចំនួន ១ កំណាត់
– និងដបកែឆ្នៃចំនួន ០១។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ នៅអធិការដ្ឋាក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់