ព័ត៌មានជាតិ

ជនជាតិ​វៀតណាម​ចំនួន​៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អ​ន្តោ ប្រវេសន៍​ក្រសួងមហាផ្ទៃ​

​សៀមរាប ៖ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ០២ ខែ មករា ឆ្នាំ ២០១៥ ក្រោម​ការបញ្ជា​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​សំណាក់​លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​និង​លោក វរសេនីយ៍ត្រី ជា គឹម​សាន នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ បានអោយដឹង​ថា​ដោយ​អនុវត្ត​តាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។ ជាក់ស្តែង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​តែងតែ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ការងារ​រដ្ឋបាល​ចំពោះ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ដែល​មក​ប្រកប​រប​ផ្សេងៗ ផងដែរ ។ ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យ​ចំពោះ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ទាំង​ទីតាំង​ស្នាក់នៅ ប្រកប​អាជីវកម្ម និង​បំរើ​ការងារ​ផ្សេងៗ​ជាច្រើន​កន្លែង​រួច​មក ជា​លិទ្ធ​ផល​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​និង​នាំខ្លួន​ជនជាតិ​វៀតណាម​ដែល​មិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុងការ​បំពេញបែបបទ​សុំ​ស្នាក់នៅ​បាន​ចំនួន​៧​នាក់​ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ភេទ​ប្រុស​ចំនួន​៣​នាក់​និង​នារី​ចំនួន​៤​នាក់​ផង​ដែរ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា​បន្ទាប់ពី​បាន​ឃាត់ខ្លួន​និង​ធ្វើការ​ត្រួតពិនិត្យ​រកមើល​ឯកសារ​ពី​ជនអន្តោប្រវេសន៍​ខាងលើ​ទាំងអស់​ហើយ​នោះ​រហូតមក​ដល់​ថ្ងៃ​ទី​០៤​ខែ​មករា​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​ដោយ​ចោទប្រកាន់​ពី​បទ​ស្នាក់នៅ​ខុសច្បាប់​៕
2015-01-03_141633

មតិយោបល់