ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅស្រុកកងមាស!

កំពង់ចាម: កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅភូមិអូរកណ្តុរ ឃុំព្រែកក្របៅ ស្រុកកងមាស កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុកកងមាស និងស្រុកព្រៃឈរ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ទី១ឈ្មោះ ឈាង សុខខាន ហៅ វិន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ,ទី២ឈ្មោះ ចន ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ ,ទី៣ឈ្មោះ លី ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ ទាំង២នាក់ មានទីលំនៅភូមិអូរកណ្តុរ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ទី៤ឈ្មោះ ខុន សុខហាន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស,ទី៥ឈ្មោះ វេត ចាន់ឌី ភេទប្រុស អាយុ២៨ឆ្នាំ និងទី៦ឈ្មោះ ខុន លាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង២នាក់ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម។

ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន៣កញ្ចប់,ទូរស័ព្ទដៃ៥គ្រឿង ឧបករណ៍សេពមួយសម្រាប់ អាវុធកែច្នៃ(កាំភ្លើងខ្យល់)១ដើម និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់