ភ្នំពេញៈ នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កពស២៥៦២ ត្រូវនឹងថ្ងៃទី១១/០៨/២០១៨ វេលាម៉ោង០៩.២៥នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយបណ្តាល ឲ្យជនរងគ្រោះដួលរបួសធ្ងន់) នៅចំណុចមុខហាងគុយទាវ ទសវត្តន៍៦០ ផ្លូវលេខ១៧៥ ក្រុម២៦ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៖
ជនសង្ស័យឃាត់ឈ្មោះសំ សុខឡាយ ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ( ប្រើប្រាស់គ្រឿងញៀន ) ។
ជនរងគ្រោះឈ្មោះ ខេងពិទូ ពុធធីតា ភេទស្រី អាយុ៣៧ឆ្នាំ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៣ ផ្លូវលេខ៩៥ សង្កាត់បឹង ត្របែក ខណ្ឌចំការមន ( របួសធ្ងន់បាក់ឆ្អឹងជំនី ) ។
មុនពេលកើតហេតុ ឈ្មោះសឿម ណារិន ភេទប្រុស អាយុ៤៨ឆ្នាំ ខ្មែរ មុរបរពាណិជ្ជករ បានចេញពីហាងលក់គុយទាវ ទសវត្តន៍៦០ ផ្លូវលេខ១៧៥ ក្រុម២៦ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន (ត្រូវជាប្តី) បានដើរជាមួយជនរងគ្រោះ( ត្រូវជា ប្រពន្ធ) ដោយដើរសំដៅទៅយករថយន្ត ពេលជនរងគ្រោះ ដើរ និងស្ពាយកាបូប ពណ៌ខ្មៅ ដាក់កុំព្យូទ័រយួរដៃ០១គ្រឿងដើរបាន ប្រហែល៥ទៅ៦ម៉ែត្រ ក៏ត្រូវមានជនសង្ស័យ០២នាក់ឈ្មោះ សំ សុខឡាយ រួមនឹងបក្ខពួកម្នាក់ទៀតជិះម៉ូតូ០១គ្រឿង ម៉ាកបីត (HONDA Beat )ពណ៌ខ្មៅ គ្មានស្លាកលេខ មកអែបខាង ឆ្វេងដៃ ជនរងគ្រោះ ហើយជនសង្ស័យខាងលើ ដែលជិះខាងក្រោយបាន ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ ប៉ុន្តែត្រូវ ជនរង គ្រោះទាញកាបូបវិញ បណ្តាលអោយជនសង្ស័យធ្លាក់ ពីលើម៉ូតូ រីឯជនរងគ្រោះបានដួលបណ្តាលឲ្យរបួសធ្ងន់បាក់ឆ្អឹងជំនី ត្រូវ កម្លាំងសមត្ថកិច្ច ដែលល្បាតនៅក្បែរនោះឃើញជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ចំណែកបក្ខពួកម្នាក់ទៀតបាន ជិះគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ
ឯកជនរ៉ូយ៉ាល់ភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់