ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២និង២០នាទីរំលងអធ្រាតចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ជនសង្ស័យទី២ឈ្មោះ លី ហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ ២៧អឺO ផ្លូវ ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy-i ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HI-7022 , ដែកស្រួចចុងសំប៉ែត សម្រាប់កាត់ខ្សែរភ្លើងម៉ូតូដងជ័រ ចំនួន០១ , កូនពិលរុំស្កត់ខ្មៅមួយ,ផ្លែស្វាន(តូច)ពណ៌ខ្មៅ១ ,ដែកសំប៉ែតចុងស្រួច សម្រាប់កាច់កម៉ូតូ១ , សោខ្សៀរលេខ8មួយរុំស្កត់ខ្មៅ , សោតាន់១,សោសំប៉ែតចុងស្រួច រាងជាអក្សរL សំរាប់កាច់សោកម៉ូតូ១ , មេសោ សូលិច នឹងកូនសោ១ ,កូនសោម៉ូតូ ចំនួន០២ ម៉ាកហុងដា នឹងម៉ាក ស៊ុយសូគី, ផ្លែទួឡឺវីស២ និង កាបូបស្ពាយពណ៌ខ្មៅមួយ ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត ៕
មតិយោបល់