ព័ត៌មានជាតិ

អត្រា​នៃ​អ្នកគ្មានការងារ​ធ្វើ កើន​ឡើង​ជាង ៤​ភាគរយ នៅ​ជប៉ុន​

​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៣ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ថា អត្រា​នៃ​អ្នកគ្មានការងារ​ធ្វើ នៅក្នុង​ប្រទេស​ជប៉ុន បាន​កើនឡើង ៤,១​ភាគរយ គិត​ត្រឹម​ខែ​សីហា​។​
​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ក្រសួង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ កាល​ពី​ថ្មីៗ​នេះ​ថា តួលេខ​នៃ​អ្នកគ្មានការងារ​ធ្វើ គិត​ពី​ខែ​កក្កដា មក​មាន​ចំនួន ២,៧២ លាន​នាក់ ស្មើនឹង ៨,៤​ភាគរយ ។​
Japan
​ក្រសួង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា ប្រជាជន​ជាច្រើន​កំពុង​ស្វែងរក​ការងារ​ធ្វើ​ដែល​ល្អៗ សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ជប៉ុន ទើប​ងើប​ឡើងវិញ​នោះ​។​
​របាយការណ៍​ផ្សេងទៀត បានឲ្យដឹងថា ក្នុងអំឡុងពេល​៦​ខែ​កន្លងមកនេះ អត្រា​នៃ​អ្នកគ្មានការងារ​ធ្វើ នៅក្នុង​ប្រទេស​ជប៉ុន បាន​កើនឡើង​ខ្ពស់​គួរឲ្យកត់សម្គាល់​៕​

មតិយោបល់