ភ្នំពេញៈ ស្ត្រីជាជនរងគ្រោះម្នាក់ ដែលមានវ័យប្រមាណជាង ៣០ឆ្នាំ ទំនងជាមានជំងឺប្រចាំកាយធ្ងន់ធ្ងរនោះ បានក្អួតឈាម ដេកស្លាប់នៅក្នុងផ្ទះសំណាក់មួយកន្លែងដែលមានយីហោ ដួងចន្ទ័២ ក្រោយពីនាងត្រូវបានបុរសម្នាក់បានដឹកតាមម៉ូតូ ចូលមកស្នាក់នៅបានតែមួយយប់នោះ។ ករណីនេះដែរបានលើកឡើងនៅវេលាម៉ោង ២ និង ០០នាទីរសៀល ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ដួងច័ន្ទ២ ទីតាំងផ្ទះលេខ ៥០២E ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានម្នាក់ប្រាប់ឱ្យដឹងថា នារីរងគ្រោះមានអាយុប្រមាណជាជាង ៣០ឆ្នាំ ពាក់អាវ ពណ៌ស ដៃវែង ស្លៀកខោខាងប៊យ ពណ៌ខៀវ ជើងវែង និងមិនមានអ្នកណាម្នាក់បានស្គាល់និង ស្គាល់អំពីអត្តសញ្ញាណរបស់នាង ឡើយ។ មុនពេលកើតហេតុ នារីម្នាក់ខាងលើត្រូវបានបុរសម្នាក់ដឹកតាមម៉ូតូមួយមួយគ្រឿងចូលមកស្នាក់នៅក្នុងបន្ទប់លេខ ១០៧ ជាន់ទី១ របស់ផ្ទះសំណាក់ ដួងច័ន្ទ២ខាងលើ តាំងពីម៉ោង ៣ល្ងាច ថ្ងៃទី ១៣ ខែ សីហា ម្សិលមិញម្លេះ ហើយបុរស ម្នាក់នោះក៏បានចេញទៅបាត់ដោយទុកតែនាងនៅក្នុងបន្ទប់ម្នាក់ឯងប៉ុណ្ណោះ។ តាមប្រភពដដែលបានប្រាប់ទៀតថា លុះរសៀលថ្ងៃនេះដែរ គេមិនបានឃើញនាងចេញទៅវិញនោះ អ្នកអនាម័យក៏បានឡើងទៅមើលនិងហៅមិនឮមាត់ ឆ្លើយនោះ ហើយក៏បានយកសោទៅចាក់ចូលមើលឃើញនាងដេកសន្លប់បាត់មាត់ទៅហើយ និងមានឈាមប្រឡាក់ពេញ ខ្លួនផងដែរ ហើយក៏បានយកចេញបម្រុងយកទៅពេទ្យក៏ស្រាប់តែនាងដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅ ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងពីរឿងនេះ និងមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ផ្ទះសំណាក់ ដួងច័ន្ទ កើតហេតុខាងលើ ក៏បានបញ្ជូនសាកសពស្ត្រីរងគ្រោះទៅកាន់វត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច្ច័យបានឃើញថា នារីរងគ្រោះបានស្លាប់ដោយសារតែជំងឺប្រចាំកាយ និងរក្សាទុកដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាម ប្រពៃណីវិញ៕
មតិយោបល់