កំពង់ចាមៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើងបានឆេះសាលាឃុំសូរគង១ខ្នង បណ្តាលខូចខាតទាំងស្រុង និងឆេះបញ្ជីគ្រួសារក៣ របស់ប៉ុស្តិ៍សូរគងទាំងអស់ដែលយកឲ្យលោកស្រីមេឃុំចុះហត្ថលេខា នៅភូមិកោះង៉ោទី២ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
មូលហេតុ ឆ្លងចរន្តអគ្គិសនី។
ក្នុងករណីនេះ អធិការដ្ឋាននគរបាលស្រុកកងមាស បានចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿង ទៅជួយពន្លត់បានទាន់ពេលវេលា ទើបមិនបណ្ដាលឲ្យឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ៕
មតិយោបល់