ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ស្រីប្រកាន់ ប្រុសប្រកែក ទីបំផុតខាងប្រុសដេកគុក ពីបទរួមភេទជាមួយអនីតិជន!

កណ្តាលៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះអាយុ១៤ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្ត កណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ឆុន ឆុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករច្រកបន្លែស្ពៃ មានទីលំនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង៤នឹង៤០នាទីរសៀល ពេលនោះមានឈ្មោះឆុន ឆុង បានមកស៊ីឈ្នួលច្រកស្ពៃឲ្យឈ្មោះប្រុស នៅភូមិព្រែកស្នង ឃុំ ព្រែកគយ ហើយស្គាល់រាប់អានជិតស្និទ្ធជាមួយជនរងគ្រោះ ក៏បានបបួលគ្នាទៅលេងផ្ទះរបស់ខ្លួន ដោយខ្ចីម៉ូតូរបស់ឈ្មោះប្រុស ជិះឌុបគ្នាទៅ ។ ពេលទៅដល់ផ្ទះឈ្មោះឆុន ឆុង នៅម៉ោង៥ល្ងាច (ថ្ងៃដដែល) ក្រោយពេលហូបបាយល្ងាចរួច ឈ្មោះឆុន ឆុង និយាយប្រាប់ជនរងគ្រោះ ថាយប់ហើយ ដេកនៅហ្នឹងទៅ ចាំព្រឹកត្រឡប់ទៅវិញ ជនរងគ្រោះបានយល់ព្រមដេកនៅផ្ទះឈ្មោះឆុន ឆុងដែរ។

លុះវេលាម៉ោង៨យប់ (ថ្ងៃដដែល)ឈ្មោះឆុន ឆុង និងជនរងគ្រោះបានចូលដេកក្នុងមុងជាមួយគ្នា បានបន្ដិចក្រោយមក ទើបអ្នកទាំងពីររួមភេទជាមួយគ្នាបានសម្រេចចំនួន៣លើក(ជាបន្ដបន្ទាប់)។ រហូតព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ទើបឪពុកម្ដាយរបស់ជនរងគ្រោះ ប្ដឹងមកសមត្ថកិច្ចនគរបាល ភ្លាមនោះយើងអន្ដរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះឆុន ឆុង មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី៕

មតិយោបល់