ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូមួយគ្រឿងវ៉ារថយន្តក្រុងបើកនៅខាងមុខមិនផុត បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនហេតុកើត គេឃើញរថយន្តក្រុងមួយគ្រឿងមិនចាំស្លាកលេខបើកបរទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកZoomer-x ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1HC-8400 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយបានវ៉ារថយន្ត មកខាងស្តាំដៃតែមិនផុតបណ្តាលទាក់ដៃចង្កូតដួលបោកនឹងថ្នល់រងរបួសធ្ងន់ត្រូវបានសាច់ញាតិ បើករថយន្តមួយគ្រឿងមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានប្រគល់ម៉ូតូជនរងគ្រោះទៅឲ្យសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់