ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនផ្ទុះ ខណៈពលរដ្ឋជីកប្រឡាយបង្ហូរទឹក

បាង់ដំបងៈ ​ប្រជាពលរដ្ឋ​ ​​ជីក​ប្រឡាយ​កប់​ទុយោ​ ដើម្បី​រំដោះ​ទឹក ​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​​ប្រភេទ ​អា​ហុក​ ​​នៅមាន​ប្រសិទ្ធភាព​​មួយ​គ្រាប់​ រងចាំ​អង្គភាព​ស៊ី​ម៉ាក់​​មក​យកទៅ​កំទេច​ចោល​។​​​

ហេតុការណ៍ ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌនេះ ​នៅ​វេលា​ម៉ោង​៩ និង​២០​នាទី​ថ្ងៃទី​០៨​ ខែកក្កដា​ ស្ថិត​ត្រង់​ចំណុច​ក្បែ​រផ្លូវ​រថភ្លើង​ ក្នុងភូមិ​អូ​តា​គាំ​២​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​។

ប្រជាពលរដ្ឋ​ ដែលជា​អ្នក​ជីក ​បាន​និយាយ​ថា ​បើសិនជា​​រូប​គាត់​កាប់​ចំ​គ្រាប់​នោះ​ប្រហែលជា​បាត់បង់​​ជីវិត​បាត់ទៅ​ហើយ​ ព្រោះ​គ្រាប់​នោះ​នៅ​មាន​ប្រសិទ្ធភាព​នៅឡើយ ​​​​គ្រាប់​នេះ ​ត្រូវ​បាន​គាត់​ទាញ​ចេញម​កក្រៅ​រងចាំ​អង្គភាព​ស៊ីម៉ាក់​យកទៅ​កំទេចចោល​តាម​ជំនាញ​។

អង្គភាព​ស៊ីម៉ា​ក់ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​ជីក​ប្រឡាយ​ក្តី​សាងសង់​លំនៅឋាន​ក្តី​ បើសិនជា​ជីក​ឃើញ​គ្រាប់​អ្វី​មួយ​មាន​ការស​ង្ស័យ​ ​​ត្រូវ​​​រាយ​ការ​ណ៍​មក​អង្គភាព​ជំនាញ​ជាបន្ទាន់ ​កុំ​ប៉ះពាល់​ ឬ​ យក​ទៅ​ដំ​ ដើម្បី​លក់​អេតចាយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង ​និង​អ្នក​ដ​ទៃ​ដែល​នៅ​ជុំវិញខ្លួន​៕

មតិយោបល់