ភ្នំពេញៈ អាគារសិប្បកម្មតុកទូរមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់តុទូរអស់ជាច្រើន តុកៅអី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ ដូចសមត្ថកិច្ចចុះមកអន្តគមន៍ នៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៦៩ នៅក្នុងភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកគ្រប់គ្រងសិប្បកម្មបានប្រាប់ឲ្យដឹងថា អាគារសិប្បកម្ម គ្មានលេខ ផ្លូវ៣៦៩ ទំហំ ១០ម៉ែត្រគុណនិង ៩០ម៉ែត្រ ជញ្ជាំងថ្ម ប្រកស័ង្កសី ផ្ទាល់ដី។
តាមប្រភពកម្មករដែលដេកក្នុងសិប្បកម្មនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញផ្សែងហុយចេញពីអាគាជាន់លើ ហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាយកទឹកជះ ដោយសាភ្លើងឆេះខ្លាំងពេក ក៏បានហៅសមត្ថកិច្ចឲ្យជួយទាក់ទងទៅឡានទឹកឲ្យមកបាញ់ទឹកពន្លត់។ សំណាងល្អឡានទឹកមកបាញ់ទប់ស្កាត់ទាន់ត្រឹមតែឆេះអស់ ប្រហែល២០ភាគរយ មិនបណ្តាលឲ្យឆ្លងដល់ផ្ទះដ៏ទៃទៀត។
ប្រភពដដែលបានបន្តទៀតថាមានស្រីនិង ប្រុសជាច្រើនអ្នក ដេកចាំក្នុងអាគានេះ ដោយមិនបានបិតប៉ារ៉ែតភ្លើង ហើយនៅម៉ោងកើតហេតុខាងលើក៏ស្រាប់តែឆ្លងចរន្តអគ្គីសនី ឃើញភ្លើងឆេះថ្នើខាងលើជាន់ទី១ បងប្អូន កម្មករក៏ចេញមកខាងក្រៅហៅគេហៅឯងឲ្យជួយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ក៏ទាក់ទងទៅឡានទឹកចុះមកបាញ់ទឹកពន្លត់ទាន់ពេលវេលា។
ការខូចខាតនូវទ្រព្យសម្បត្តិ ឆេះអស់តុទូរប្រហែល ២០ទៅ៣០ភាគរយតែប៉ុណ្ណោះ ការប្រើប្រាស់ឡានទឹកចំនួន៣គ្រឿងគ្រឿង
បាញ់អស់១គ្រឿង រលត់ទៅវិញនៅវេលា ម៉ោង៥និង៣០នាទីព្រឹកនៅថ្ងៃដដែល ប្រើរយៈពេលពន្លត់( ៥០នាទីគត់)៕
មតិយោបល់