ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកស៊ីម៉ងត៍ និងម៉ូតូPassAppបុកគ្នា បណ្តាលឲ្យរងរបួសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូPassApp បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ទីតាំងនៅខាងត្បូងស្ដុបវត្តឫស្សីសាញ់ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 5A-1411 ធ្វើដំណើរតាម បណ្តោយផ្លូវ៥០ម៉ែត្រ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុក ម៉ូតូPassApp មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HW-9174 ពេញទំហឹងបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់