ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកជ្រូកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C-7280 បានបើកទៅបុកជាមួយរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0027 បណ្តាលឲ្យរងការខូចខាតស្តុបផ្នែកខាងក្រោយ ។ ចំណែកអ្នកបើកបររថយន្តដឹកជ្រូក បានគេចខ្លួនបាត់។
ករណីនេះកើតឡើងនៅម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
មតិយោបល់