ព័ត៌មានជាតិ

Update៖ ឆេះមិនសំចៃសូម្បីតែផ្ទះ​​មេភូមិ​…​នៅខណ្ឌ៧មករា!

ភ្នំពេញ: នៅវេលាម៉ោង​១១និង៥៥នាទីព្រឹក ថ្ងៃទី​១៧ ​ខែធ្នូ ឆ្នាំ២០១៨ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស រឺផ្លូវ៩៣ ផ្ទះជាន់ទី៥ គ្មានលេខ ក្រុមទី៩ ភូមិ៩ សង្កាត់មនោរម្យ ៧មករា រាជធានីភ្នំពេញ។

​ម្ចាស់ឈ្មោះ: សេង វ៉ាន់ឌី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ មេភូមិ ​ ផ្ទះថ្មបេតុងប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx ៨ម៉ែត្រ ឆេះផ្ទះថ្មបេតុងប្រក់ស័ង្កសី​អស់ចំនួន១ខ្នង រួមទាំងឆេះសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​។​

ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

ក្នុងករណីនេះ រថយន្តការិ.អគ្គិភ័យ​ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន ស្មើនឹង៤០ម៉ែត្រគូប​។
​រថយន្តជំនួយ​​ រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង ១២ម៉ែត្រគូប​។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជារចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប​។
​​ពន្លត់ចប់នៅម៉ោង ១២:១០នាទីរសៀល​ ថ្ងៃដដែល៕

មតិយោបល់