ឧត្តរមានជ័យៈ ករណីហិង្សាជនសង្ស័យ ២នាក់ចាក់ជនរងគ្រោះរបួសធ្ងន់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៥៥នាទី ស្ថិតត្រង់ផ្លូវបំបែកហាយវ៉េ ភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ខេត្តឧរត្តមានជ័យ។
ជនសង្ស័យទី១ឈ្មោះ ជីវ សុខជា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង មុខរបររត់ម៉ូតូឌុប។
ជនសង្ស័យទី២ឈ្មោះមាមចាន់ណារិទ្ធភេទប្រុសអាយុ៣១ឆ្នាំរស់នៅអូរជញ្ជៀនឃុំ/ស្រុកអន្លង់វែង មុខរបរកសិករ ។
ជនរងគ្រោះឈ្មោះ ហ៊ន ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរកសិករ ត្រូជនសង្ស័យយកាំបិតចាក់ បណ្ដាលឲ្យរងរបួសធ្ងន់ក្រោមឆ្អឹងជំនីរខាងឆ្វេង១កន្លែង និងក្រោមចង្កា១កន្លែង។
សូមបញ្ជាក់៖ មូលហេតុទាស់ពាក្យសម្ដី ហើយករណីនេះ ក្រោយទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍ ចុះស្រាវជ្រវឃាត់ខ្លួនជនសង្ស័យ ដកហូតម៉ូតូ ២គ្រឿង និងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕
មតិយោបល់