បាត់ដំបងៈ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត២៥៩-២៦០ ក្រុម១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូន ពណ៌ស ពាក់ស្លាកលេខ តាកែវ3A.0030 អ្នកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ធ្វើដំណើរពីទិសភ្នំពេញមុខទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង រួចបានបុកម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D. 2019 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ស្លាប់ ភេទ ប្រុស) ជិះគ្នា២នាក់ ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើហេតុ និងម្នាក់ទៀតរបួសធ្ងន់(ភេទប្រុស) បញ្ជូនទៅមន្ទីរពេទ្យមោង។
ករណីនេះ បញ្ជូនទៅការិយាល័យខេត្តបាត់ដំបង៕
មតិយោបល់