ភ្នំពេញៈ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២៣ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន២ នាក់ នៅចំណុចផ្លូវ១៥៤កែងផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៦ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកការិយាល័យមាន៖
ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចខាងកើតក្រុមហ៊ុន Giant ibis ផ្លូវលេខ៩០ កែងផ្លូវលេខ ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ១៥ នាទី
ជនរងគ្រោះ
-ឈ្មោះ YANG CHUN KAI ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ តៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ ៣១១៦៥២៨៥៧ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារBillabng បន្ទប់លេខ២៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ។
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវព្រះសីហនុ កែងវត្តមហាមន្ត្រី សង្កាត់ អូរឡាំពិក ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ១០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងជិះ Pas app ។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន X ពណ៌ ស ) ប្រព្រឹត្តនៅចំណុច ផ្លូវព្រះមុន្នីវង្ស កែងស្ថានីយ៍ប្រេងតូតាល់ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃ មិនចាំ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២០ និង ៤០ នាទី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងដើរ ។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ ១០៥ កែងផ្លូវលេខ ៣១០ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២២ និង ០០ នាទី ពី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងជិះម៉ូតូ Pas app ។
ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ពណ៌ ស ) ប្រព្រឹត្តនៅចំណុច រង្វង់មូលសម្តេចសង្ឈជួនណាត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី ពី ពីមនុស្សប្រុសម្នាក់ជនជាតិចិន កំពុងដើរមានគ្នាប្រហែល ០៥ នាក់ ។
ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក HUWIE ពណ៌ ស ) ប្រព្រឹត្ត នៅចំណុច ផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤៥៤ សង្កាត់ ទួលទំពូងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៩ និង ៤០ នាទី ពី ពីមនុស្សប្រុសម្នាក់ជនជាតិចិន ។
ជនសង្ស័យ
១-ឈ្មោះ ធ.វ.ហ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ ជាងភ្លើង
-ស្នាក់នៅផ្ទះជួល ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ នូវ ធូសេន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៧១ ផ្លូវលំ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខភ្នំពេញ ១HC-៩៨៧៧ ចាប់យកពីឈ្មោះ ធឿន វេហា
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់