ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ យុវជន នាសម័យនេះ មានសក្តានុពល នៅក្នុង វិស័យសារព័ត៌មាន

ភ្នំពេញ: យុវជន នាសម័យនេះ មានសក្តានុពល នៅក្នុង វិស័យសារព័ត៌មាន ដោយមានាការផ្លាស់ប្តូរ ងាកមកប្រើបណ្តាញសង្គម ហ្វេសបុក វ៉ាស់អាប់ ហ្វាយប៊ឺ ឡាញ។ល។ ប្រើ និងបញ្ជូនព័ត៌មានលឿន។ នេះជាប្រសាសន៍របស់ លោក ខៀវ កាញារិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅព្រឹកថ្ងៃទី០៣ ឧសភា ២០១៦ ក្នុង ” ទិវាសេរីភាពសារព័ត៌មាន ០៣ឧសភា ” នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

លោក ខៀវ កាញារិទ្ធី បានបញ្ជាក់ទៀតថា នៅកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន គឺមានសារៈសំខាន់ ចំនួន ០៣ រួមមាន៖

– គ្មានការត្រួតពិនិត្យ ជាមុនទេ ពីរដ្ឋាភិបាល មុនការបោះពុម្ពផ្សាយ និងផ្សាយ។
– ជនបរទេស និងពលរដ្ឋកម្ពុជា មានសិទ្ធិបើកសារព័ត៌មានបាន ដោយគ្មានការទាមទារសញ្ញាប័ត្រ។
– ការបញ្ចេញមតិ មិនអាចជាប់ពន្ធនាគារទេ។ តែព្រំដែន នៃការបញ្ចេញមតិ និងបរិហារកេរ្តិ៍ ស្តួចស្តើងណាស់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ សេចក្តីព្រាងច្បាប់ ស្តីពី “សិទ្ធិទទួលបានព័ត៌មាន” ភាគីក្រសួងព័ត៌មាន និងអង្គការដៃគូ នឹងជួបពិភាក្សាគ្នា ចប់ហើយ តែត្រូវពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឲ្យសេចក្តីព្រាងច្បាប់នោះ មានលក្ខណៈល្អ មុននឹងបញ្ជូនទៅ គណៈរដ្ឋមន្ត្រី ពិនិត្យហើយ បញ្ជូនឲ្យសភាពិភាក្សាអនុម័ត បង្កើតជាច្បាប់ ស្តីពី ” សិទ្ធិទទួលបានព័ត៌មាន ” នៅពេលខាងមុន។

លោករដ្ឋមន្ត្រី បានឲ្យដឹងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ វេទិកាជួបជុំ ជាមួយអ្នកសារព័ត៌មាន ក្នុងមួយឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ នេះ តទៅ។

ទិវាសេរីភាពសារព័ត៌មាន ពិភពលោក ត្រូវបានប្រារព្ធឡើង នៅជុំវិញពិភពលោក នាថ្ងៃទី៣ ឧសភា នេះ ដើម្បីឲ្យក្លាយជា ឱកាសសំខាន់ ក្នុងការលើកស្ទួយ សេរីភាពសារព័ត៌មាន និងវាយតម្លៃ អំពីកម្រិតសេរីភាព ការពារស្ថាប័នសារព័ត៌មាន ពីការវាយប្រហារ និងជាឱកាស រំលឹកទៅដល់ អ្នកសារព័ត៌មាន ដែលបានស្លាប់បាត់បង់ជីវិត ក្នុងបុព្វហេតុអាជីពរបស់ខ្លួន៕

news555555 5555555

មតិយោបល់