ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិឡាវ និងដកហូតថ្នាំញៀនជិត៤គីឡូក្រាម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចតាមផ្លូវលេខ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមន្ទីរគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យឈ្មោះ CHAO XIENG ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិឡាវ សញ្ជាតិកាណាដា។
វត្ថុតាងដកហូតបាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់ ៣៩៩៥.៧៣ក្រាម។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់