ពោធិ៍សាត់ៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើត បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេកាប់សម្លាប់ រួចច្រកក្នុងបាវ ដោយមានរុំមុងមួយជាន់ទៀត យកមកផ្លុងចោល រហូតស្អុយរលួយមានដង្កូវចុះ មើលលែងយល់ទៅហើយ។
ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ រុំមុងពណ៏ប៉ារ៉ាក្នុងការ៉ុងរុំស្គត់ជិតស្អុយរលួយ សង្ស័យជាករណីឃាតកម្ម(កាប់សម្លាប់)រួចយកមកទំលាក់ចោល ក៍បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចស្ថាប័នពាក់ព័ន្ធ។
ការប្រទះឃើញនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចម្ងាយពីផ្លូវលំក្រាលគ្រួសក្រហមប្រមាណ ៣០ម៉ែត្រ ចុងភូមិព្រៃដំរីផ្នែកខាងជើង ក្នុងភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការនគរបាលស្រុកបាកានបានឲ្យដឹងថាករណីនេះ បើតាមការបំភ្លឺពីស្រ្តីម្ចាស់ម្នាក់សុំមិនបញ្ចេញឈ្មោះដែលគាត់បានទៅបេះត្រួយស្តៅនៅចំណុចនោះបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ប៉ុន្មានថ្ងៃមុននេះ គាត់ឃើញគោយន្ត១គ្រឿង មានមនុស្សចំនួន ៣នាក់ ពុំស្គាល់(អត្តសញ្ញាណ) ធ្វើដំណើរមកពីទិសខាងជើងទៅត្បូងមានដឹកបាវ ពណ៌ក្រហមធំមួយ លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រួចធ្វើដំណើរបកត្រឡប់ទៅទិសខាងជើងទើបគាត់បានដើរមកមើលឃើញបាវ ពណ៌ក្រហមនេះ គេទម្លាក់ចោលនៅក្បាលដីស្រែរបស់គាត់ តែគាត់មិនបានចាប់អារមណ៍ស្រាយមើលនោះទេ ប៉ុន្តែគាត់បាននិយាយប្រាប់អ្នកភូមិនោះដែរ ហើយក៏គ្មានអ្នកណាមកមើលទៀត លុះរហូតដល់ថ្ងៃខាងលើទើបបង្កការភ្ញាក់ផ្អើលបែបនេះតែម្តង។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃើញសាកសពរួចមក លោកបានដឹកនាំកម្លាំងជំនាញ និងចម្រុះ ចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ ជាលទ្ធផលរកឃើញថា លើខ្លួនសាកសពមានសភាពស្អុយរលួយ និងមានស្នាមកាប់ត្រង់ចំណុចកផ្នែកខាងក្រោយ ទើបបណ្ដាលឲ្យស្លាប់ រួចឃាតករបានច្រកសាកសពចូលក្នុងបាវ និងរុំស្កត់ ជិតដឹកយកមកទម្លាក់ចោលបែបនេះ។
ប្រភពដដែលបន្តថា សាកសពពុំត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ដោយខ្លួនទទេពុំមានសម្លៀកបំពាក់ ជាមនុស្សប្រុស មានអាយុប្រហែលជាង៤០ឆ្នាំ សម្បុ សណ្ដែកបាយ សក់រួញអង្គារដី កម្ពស់ប្រហែលជាង ១,៦០ម៉ែត្រ។ ដូច្នេះការសម្លាប់អាចជារឿងគំនុំ ហើយករណីនេះសមត្តកិច្ចស្ថាប័នពាក់ព័ន្ធកំពុងញាប់ដៃញាប់ជើង សហការគ្នាធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ចំពោះសាកសពបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានបូជានៅកន្លែងប្រទះឃើញ៕
មតិយោបល់