ព័ត៌មានជាតិ

កម្មករស៊ីនទ្រីម្នាក់ ខណ:ពេលកំពុងប្រមូលសម្រាមដាក់រថយន្ត ត្រូវម៉ូតូបុកខ្ទាតចូលក្រោមឡានកិនបាក់ជើងម្ខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយម៉ូតូមិនចាំម៉ាកបើកបុកកម្មករប្រមូលស៊ីនទ្រី បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនបាក់ជើងខាងស្តាំ កើតហេតុកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមុខវិហារចាម ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅពេលកើតហេតុខណ:ពេលដែលបុរសជនរងគ្រោះកំពុងដើរប្រមូលសំរាមដាក់រថយន្តស៊ីនទ្រីដែលរថយន្តកំពុងបើកយឺតស្របពេលនោះមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងទិសដៅពីជើងទៅត្បូងបានបុកជនរងគ្រោះខាងលើពេញទុំហឹងបណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តស៊ីនទ្រី ដែលក្រុមការងារជាមួយ គ្នា ត្រូវរថយន្តកិនចំជើងបណ្តាលរងរបួសធ្ងន់(សង្ស័យបាក់) ត្រូវរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុផងដែរ៕

មតិយោបល់