Post News Media ព័ត៌មានជាតិ ចុមខ្ទេច! រថយ...

ចុមខ្ទេច! រថយន្តកុងតឺន័របុករះផ្ទះប្រជាពលរដ្ឋ៤ផ្ទះ ខ្ទេចពេញផ្លូវ

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១០ -២១១ ក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានរថយន្តម៉ាក ហ្វ្រីតឡាញនើរ មួយគ្រឿង បានបើកបីលិចមកកើត រេចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋ ចំនួន៤ផ្ទះបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងា ផ្ទះទី១ឈ្មោះ ដុស ចាន់យ៉ាត ភេទប្រុស អាយុ៦០ឆ្នាំ , ទី២ ឈ្មោះ អ៊ុច សុខា ភេទប្រុស អាយុ៥៤ឆ្នាំ​, ទី៣ឈ្មោះ ហេង ងួនស្រេង ភេទប្រុស អាយុ៥០ឆ្នាំ និងទី៤ឈ្មោះ ប៊ុន លី ភេទប្រុស អាយុ៥៦ឆ្នាំ ។

ក្នុងនោះបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ធឿន ធឿត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្វាយដូនកែវ ស្រុកបាកាន រងរបួសធ្ងន់បែកក្បាល និងខូចខាតម៉ូតូ៥គ្រឿងរួមមាន ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង , ម៉ូតូធន់វ៉េវ ពណ៌ខ្មៅ ចំនួន២គ្រឿងគ្មានស្លាកលេខ , ម៉ូតូម៉ាកធូដេ ១គ្រឿង ពណ៌លឿងគ្មានស្លាកលេខ និងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ១គ្រឿងគ្មានស្លាកលេខ , បង់ថ្មអង្គុយលេងចំនួន៣ , ប៉ាយហាងម៉ាស្សាចំនួន១, សាំងដបចំនួន២០លីត្រ , ប្រភូមិចំនួន១ , សរសររោងចំនួន២ដើម, របងថ្មកម្ពស់១ម៉ែត្រប្រវែង២ដើម និងរៀនដែកដាក់ដបសាំងលក់ចំនួន១៕