កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី និងអាហ្សង់ទីន កំពុងសំឡឹងមើលការរៀបចំការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sputnik V នៅក្នុងប្រទេសអាហ្សង់ទីន។
លោកបាននិយាយថា «យើងភ្ជាប់សារៈសំខាន់កាន់តែធំធេងចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយអាហ្សង់ទីន។ យើងរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez ។ យើងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកក្នុងការសម្របសម្រួលគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យនយោបាយ និងការពង្រីកទំនាក់ទំនងបន្ថែមទៀតនៅក្នុងវិស័យសេដ្ឋកិច្ច»។
មេដឹកនាំរុស្ស៊ីបានរំលឹកថា ប្រទេសអាហ្សង់ទីន គឺជាប្រទេសដំបូងគេនៅអាមេរិកឡាទីនដែលបានចុះបញ្ជីវ៉ាក់សាំង Sputnik V របស់រុស្ស៊ីហើយចាប់ផ្តើមប្រើប្រាស់វា។ លោកបាននិយាយថា ការផ្គត់ផ្គង់វ៉ាក់សាំងជាទៀងទាត់ទៅអាហ្សង់ទីនត្រូវបានរៀបចំឡើង។ គំនិតនៃការធ្វើមូលដ្ឋានីយកម្មផលិតកម្មវ៉ាក់សាំងនៅក្នុងទឹកដីអាហ្សង់ទីនកំពុងត្រូវបានពិភាក្សា៕
មតិយោបល់