ព័ត៌មានជាតិ

ជំងឺអេដស៍ ផ្ទុះ​ឡើង​វិញ​នៅ​ហ្វីលីពីន​

​ម៉ានីល​៖ ជំងឺអេដស៍ (HIV) បាន​ផ្ទុះឡើង​សាជាថ្មី នៅក្នុង​ប្រទេស​ហ្វីលីពីន ដោយ​បាន​កើតឡើង​ចំនួន ៤៤៨​ករណី នៅក្នុង​ខែ​មករា ដែល​កើនឡើង ១៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល បានឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

Philippines-Got-HIV

​នៅក្នុង​របាយការណ៍​បានបង្ហាញ​ឲ្យដឹង​ផងដែរ​ថា ចាប់តាំងពី ១៩៨៤ មក ប្រទេស​ហ្វីលីពីន​បាន​កើត​មាន​ជំងឺ​អេដស៍​ចំនួន ១៦.៩៦៤​ករណី​។​
​អាជ្ញាធរ​បាន​បញ្ជាក់ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី ២៥-២៩​ឆ្នាំ ដែល​ស្មើនឹង ៥៧​ភាគរយ​។ ក្នុង​នោះ​យ៉ាង​តិច​មាន​អ្នកស្លាប់ ១៤​នាក់ ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ២០១១ រហូតដល់​ឆ្នាំ ២០១២ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ពី ៦៩​នាក់ ដល់ ១៧៧​នាក់ ហើយ​នៅ​ឆ្នាំ ២០១៣ មាន​ចំនួន ២២៣​នាក់​៕​

មតិយោបល់