ភ្នំពេញៈ បុរសជាចុងភៅម្នាក់ មានអាការៈមិនស្រួលខ្លួន បានសំងំដេក រហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់របស់សពគេងភោជនីយដ្ឋានសាច់គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្រុមទី០៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សពបុរសខាងលើឈ្មោះ វ៉ន សុនី ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ចុងភៅភោជនីយដ្ឋានសាច់ អាំងគីឡូម៉ែត្រលេខ៦ ស្នាក់នៅទីតាំងខាងលើ។
សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលស្លាប់ កាលពីវេលាម៉ោង១៥ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន រួចបានសំងំដេក រហូដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ក្មួយឃើញដេកយូពេក ក៏ទៅដាស់ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យ តុលាការបានពិនិត្យសាកសព បានបញ្ជាក់ថា បុរសខាងលើស្លាប់ដោយគាំបេះដូង។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕
មតិយោបល់