បាត់ដំបងៈ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅក្រុម៧ ភូមិច្រនៀងន ឃុំគោកឃ្មុំ មានមនុស្សប្រុសម្នាក់អត់ស្គាល់អត្តសញ្ញាណបានយកកាំបិតកញ្ចែតប្រវែង៣០ស.ម អារ.កខ្លួនឯង(ត្រង់កផ្នែកធ្វេង)។
តាមការបំភ្លឺពីឈ្មោះ ដួង គិត ប្រុស ភូមិច្រនៀង គោកឃ្មុំបភ្លឺថា នៅវេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល គាត់នៅមុខវត្តកៀនកែសបានឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដា ជិះគ្នា២នាក់ហើយបានសួរខ្លួនថាមានស្គាល់ឈ្មោះសៅអត់ខ្លួនឆ្លើយថាអត់ហើយអាម្នាក់ជិះពីក្រោយចុះរត់ទៅជើងបាត់ទៅមួយសន្ទុះក្រោយមកលឺគេថាជននោះត្រលប់មកវិញចូលផ្ទះឈ្មោះ ប្រាក់ សារឿន យកកាំបិត រត់ទៅកើតហើយអារ.កខ្លួនតែម្តង។
ជនរងគ្រោះ កម្លាំងយើងបានដឹកទៅមន្ទីរពេទ្យបង្អែក ស្រុកថ្មគោលនៅពេលពេទ្យកំពុងដាក់សារ៉ូមអោយរួចហើយវាបានបោចសារ៉ូមចោលរួចរត់ចេញពីពេទ្យយកកន្ត្រៃពេទ្យចាក់លើខ្លួនឯង។
ឥឡូវនេះពេទ្យបង្អែកស្រុកថ្មគោលបានបញ្ជូនទៅពេទ្យបង្អែកខេត្តបាត់ដំបងហើយ៕
មតិយោបល់