ក្រចេះ: នៅវេលាម៉ោងប្រហែល ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឃ្លាំងស្តុបអេតចាយមួយ ស្ថិតនៅចំណុចគីឡូមួយ នៅក្នុងភូមិសាស្រ្ត ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ម្ចាស់រងគ្រោះឈ្មោះ រឹទ្ធ រីន ភេទប្រុស អាយុ ៤០ ឆ្នាំ មានប្រពន្ធឈ្មោះ ឡាច មានី ភេទស្រី អាយុ ៣៧ ឆ្នាំ។
សម្ភារខូចខាតរួមមាន៖ ឃ្លាំង ទំហំ (១៥×៤៥ម៉ែត្រ) សរុបជាទឹកប្រាក់ប្រហែល ១០០លានរៀល ហើយករណីនេះ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។
អគ្គិភ័យនេះ ប្រើប្រាស់ឡានទឹកសរុបអស់ ៥គ្រឿង ទើបពន្លត់ទាំងស្រុក នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃដដែល៕



មតិយោបល់