កំពង់ធំៈ ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៧និង១២នាទី ស្ថិតនៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតចំនួន០២គ្រឿង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូម៉ាកហុងដាC125 ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1G-2856 បើកបរដោយឈ្មោះ ហែម ឌី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ របួសធ្ងន់ រីឯម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 ស៊េរី០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ ១A-១៧៥៤ មិនស្គាល់អត្តសញ្ញាណ បានស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះក្រោយកើតហេតុ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែង យកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ សាកសពជនរងគ្រោះ កំពុងស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់