ភ្នំពេញៈ នៅថ្ងៃច័ន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី មានករណីប្រទះឃើញសពដែលបានលង់ទឹកកាលពីម្សិលមិញ (នៅចំណុចស្រះរណ្តៅដីក្បែរហាងម្លប់ស្វាយដូងក្រអូប) ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ អឿន រ៉ាវុធ ហៅបឿក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី ជនរគ្រោះនិងក្រុមគ្រួសារប្រហែល៧នាក់បានមកជួលកញ្ចុះហាងទីតាំងខាងលើដើម្បីអង្គុយហូបចុកដោយមានការហូបស្រានិងច្រៀននៅលើកញ្ចុះរហូតដល់ម៉ោង១និង៣០នាទី ជនរងគ្រោះនិងបងប្អូនបានដើរបង់ត្រីដោយជនរងគ្រោះបានដើរតាមភ្លឺស្រែជាប់រណ្តៅដីពេលដើរមកដល់ត្រើយខាងលិចរណ្តៅដីជនរងគ្រោះបានហែលកាត់ស្រះរណ្តៅដើម្បីមករកកញ្ចុះវិញ។ ពេលហែលមកដល់ពាក់កណ្តាលស្រះជនរងគ្រោះបានស្រែកអោយបងប្អូនជួយព្រោះគាត់លង់ទឹកពេលឃើញដូច្នោះបងប្អូនបានរត់ហែលទៅជួយដែរតែជួយមិនបាន ព្រោះជនរងគ្រោះបានលិចបាត់ទៅហើយ។
ក្រោយមកទៀតក៏រាយការណ៍ជូនសមត្ថកិច្ចអោយជួយមកអន្តរាគម៍ និង បងប្អូនខិតខំរាវរកតែរកមិនឃើញរហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទើបរកឃើញ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញក្រុងបានធ្វើកោសល្យវិច័យទៅសពរួចបញ្ជាក់ថា ឈ្មោះ អឿន រ៉ាវុធ ហៅបឿក (សព)ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពអោយទៅក្រុមគ្រួសារយលទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/rTNHWDUUgw4
មតិយោបល់