ព័ត៌មានជាតិ

ព្រោះ​តែ​ចង់​ស្អាត​វះកាត់​មិនតិច​ជាង ២០០ ដង ដើម្បី​ប្តូរ​ភេទ​

​កាលពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​បរទេស​មួយ​បាន​ផ្សាយ​ពី​ស្រី្ត​ម្នាក់​ពី​មុន​ជា​បុរស​ប៉ុន្តែ​គាត់​បាន​វះកាត់​ប្តូរ​ភេទ​និង​វះកាត់​ដើមទ្រូង​របស់គាត់ ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​ដោយសារ​តែ​ដើមទ្រូង​របស់គាត់​មាន​ទំហំ​ធំ​ខុសពី​ធម្មតា​។​

​យោង​តា​គេហទំព័រ global synthesis បាន​ប្រាប់ឲ្យដឹង​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ Monica Allen រស់នៅក្នុង​ទីក្រុង Los Angeles ដោយ​គាត់​បាន​វះកាត់​ប្តូរ​ភេទ​កាលពី​គាត់​មាន​អាយុ ២២ ឆ្នាំ​។ ឥឡូវ​ស្ត្រី​រូប​នេះ​មាន​អាយុ ៥៨ ឆ្នាំ ហើយ មកទល់ពេលនេះ​គាត់​បាន​ធ្វើ​ការវះកាត់​លើ​រាងកាយ​របស់គាត់​មិនតិច​ជាង ២០០ ដង​នោះទេ​។ ក្នុងនោះ​គាត់​បាន​ធ្វើ​ការវះកាត់​ដើមទ្រូង​របស់គាត់​ចំនួន ៧៥ ដង និង​បាន​បូម​បញ្ចូល​សារធាតុ ស៊ី​លី​ខូន (silicone) ចូលក្នុង​ដើមទ្រូង​របស់គាត់​ចំនួន ១២ លីត្រ​។ ម្យ៉ាងទៀត Monica Allen ក៏​ធ្លាប់បាន​វះកាត់​ដើមទ្រូង​របស់​គាត់​ឲ្យមាន​ភាព​ប្រសើរ​ឡើង​ចំនួន ៩ ដង និង​ការវះកាត់​ផ្សេងៗ​ចំនួន ២៣ ដង​ទៀត​។​

​ចំណែកឯ Monica Allen បានបញ្ជាក់​ថា​នាង​មាន​វិប្បដិសារី​យ៉ាងខ្លាំង​ចំពោះ​ការសំរេចចិត្ត​វះកាត់​របស់ខ្លួន​។ គាត់​បាន​ប្រាប់ថា​មន្ទី​ពេទ្យ​ដែល​នាង​បាន​ទៅ​ធ្វើ​ការវះកាត់​គឺជា​មន្ទី​ពេទ្យ​ដ៏​ល្បី ប៉ុន្តែ​មន្ទី​ពេទ្យ​មិនបាន​ធានា​ការវះកាត់​របស់គាត់​នោះទេ​។​

​បច្ចុប្បន្ននេះ​គាត់​កំពុង​ទទួល​ការព្យាបាល​ដោយ​វះកាត់ កន្លែង​ដែល​មាន​ផលប៉ះពាល់​ចេញ​។ ដោយសារតែ​ដើមទ្រូង​របស់​គាត់​បាន​ចាក់​សារធាតុ ស៊ី​លី​ខូន (Silicon) ចូល​ច្រើន ដូច្នេះ​គាត់​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ជា​ច្រើន​។ ហេតុ​នេះ​នាង​ត្រូវ​ធ្វើ​ការវះកាត់​ដោយ​ដាក់ប្លា​ស្ទិច​ជំនួស​ដើម្បីប​ន្លំ​ផ្នែក​ដែល​ត្រូវ​វះកាត់​ចេញ​ទាំង​នោះ​។ ចំណែកឯ​ច្រមុះ​និង​ចង្កា​របស់​នាង​បាន​ធ្វើ​ការវះកាត់​អស់​ទឹកប្រាក់​សរុប​ចំនួន ១៥០ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។​

​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​កាន់តែ​ច្រើន​រួម​ទាំង​ក្មេងស្រី​រ័យ​ក្មេងៗ ដោយសារ​តែ​បាន​ចាក់​សារធាតុ ស៊ី​លី​ខូន (Silicon) នេះ​មិន​ត្រឹមត្រូវ​ពួកគេ​បាន​ទទួល​រង​ការកើត​ជំងឺ​និង​ខ្លះ​បាន​ស្លាប់​ទៀតផង​។ ក្នុងនោះ Monica បាន​ដាស់តឿន​ដល់​មនុស្ស​ជាច្រើន​ថា ករណី​របស់​នាង​គឺជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ពួកគេ ដូច្នេះ​ត្រូវ​គិត​មុខ​នឹង​សម្រេច​ចិត្ត​ធ្វើ​រឿងនេះ​កុំឲ្យ​មាន​វិប្បដិសារី​ដូចនាង ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore189/Trangender2_zps22e8fb4e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore189/Trangender6_zps7d527991.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore189/Trangender1_zpsde3af730.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore189/Trangender5_zpsb0deed26.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore189/Trangender4_zps486f4d47.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore189/Trangender3_zpse4d79b48.jpg

មតិយោបល់