ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចក្រោយពេលធ្វើសកម្មភាពលួចទូរសព្ទបានសម្រេចហើយតែម្ចាស់គេឃើញទាន់ក៏បានដេញតាមឃាត់បានទាំង២នាក់។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ជិតស្តុបត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសន្តិសុខម្នាក់ដែរជាជនរងគ្រោះនោះយាមនៅមុខហាងមួយកន្លែងនៅជិតស្តុបត្រសក់ផ្អែមស្រាប់តែពេលរាងងងុយគេង គាត់ក៏បានដាក់សាកទូរសព្ទម៉ាកអាយហ្វូន៥ ពណ៌សមួយគ្រឿង នៅលើតុកន្លែងអង្គុយយាមនៅមុខហាងនោះហើយខ្លួនក៏បានដើរទៅក្រោយយកប៉ៅអ៊ីមកសម្រាកស្រាប់តែជនឆ្លាតឱកាស២នាក់ជិះកង់មកក្រវែលហើយម្នាក់ក៏បានអង្គុយចាំលើកង់ហើយម្នាក់ទៀតក៏បានដើរទៅលួចយកទូរសព្ទពីលើតុបានសម្រេចហើយក៏បានរត់ចេញមកវិញសន្តិសុខឃើញទាន់ក៏ដេញចាប់ឃាត់ខ្លួនបានទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ច រីឯទូរសព្ទរកមិនឃើញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ យកទៅប៉ុស្តិ៍នគរបាលចតុមុខ ហើយជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងធ្វើកំណត់ហេតុនិងសាកសួរទៅលើជនសង្ស័យទាំង២នាក់នោះតាមនិតិវិធីច្បាប់ ៕
មតិយោបល់