ព័ត៌មានជាតិ

ខ្លា​អត់​ចំណី​វាយប្រហារ​ឡើង​លើ​ទូក​ខាំ​អូស​ស្ត្រី​ម្នាក់​ចូល​ព្រៃ​​​​

​ស្រី​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌារ​ត្រូវ​សត្វ​ខ្លា​ស្រេកឃ្លាន​មួយ​ក្បាល​វាយប្រហារ​ដោយ​លោត ចូល​ទូក​ខាំ​អូស​ចូល​ក្នុង​ព្រៃ​បាត់​ទៅ​។ ហេតុ​ការគ្រោះថ្នាក់​កើតឡើង​នៅពេល​ដែល​ស្ត្រី​ខាងលើ​និង​ស្វាមី​ចាប់​ក្តាម​នៅ​តំបន់ sunderbans ជា​ផ្នែក​មួយ​នៃ​ព្រែក Ganges ហូរ​ចាក់​ទៅ​ឈូង​សមុទ្រ​Bengal ក្នុង​ប្រទេស​ឥណ្ឌា​។ ស្ត្រី​សំណាង​អាក្រក់​មាន​ឈ្មោះ​Bhagawati Mondal អាយុ​៤២​ឆ្នាំ ។ សាក្សី​បានឲ្យដឹងថា នៅពេល​សត្វ​ខ្លា​វាយប្រហារ លើ​ទូក​មាន​មនុស្ស​២​នាក់ ប៉ុន្តែ​អសម្ថភាព​ជួយសង្គ្រោះ​បាន​ត្រឹមតែស​ម្លឹង​មើល​ខ្លាខាំ​អូស​ស្ត្រី​នោះ​ចូល​ទៅ​ក្នុងព្រៃ Pirkhali បាត់ស្រមោល​។​

​សារព័ត៌មាន The Times of India បាន​ផ្សព្វផ្សាយ​ថា តំបន់​ដែល​ជួប​ហេតុ​ការគ្រោះថ្នាក់​ខាងលើ​បានដាក់​ស្លាក​បដា​ហាម​នេសាទ ដោយ​នៅ​ទីនោះ​តែងតែ​រង​ការវាយប្រហារ​ពី​ខ្លា​កំណាច​ខាំ​ស៊ី​សាច់មនុស្ស​ជាច្រើន​លើក​កន្លងមក​។ ករណី​ខ្លាខាំ​អូស​ស្ត្រី​ចូល​ក្នុង​ព្រៃ​បែប​នេះ​មិនមែន​ជា​លើកទីមួយ​នៅឡើយ គឺ​ទី​៦​ហើយ​នៅក្នុង​ឆ្នាំនេះ ។ ការកាប់បំផ្លាញ​ព្រៃឈើ​បាន​ធ្វើឲ្យ​ទី​ជម្រក​សត្វព្រៃ​ត្រូវបា​ត់​បង់ ហើយ​សត្វ​ខ្លា​ដែល​ស្រេកឃ្លាន​តែងតែ​ចាកចេញ​ពី​ព្រៃ​ទៅរក​ចំណី​តាម​ភូមិ និង​វាយប្រហារ​ខាំ​មនុស្ស​ជាច្រើន​៕​
2014-08-12_090811
ទស្សនាវីដេអូឃ្លិបតំបន់ដែលខ្លា ចាប់ស្ត្រីម្នាក់ចូលព្រៃ ៖

ខ្លាចូលភូមិ ៖

មតិយោបល់