ព័ត៌មានជាតិ

រន្ធត់! ម៉ូតូCBR បុកម៉ូតូកង់បីកំពុងបត់ឆ្លង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់

កណ្ដាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូកង់បី និងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូកង់បីធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានជិះម៉ូតូបត់ឆ្លងផ្លូវ ខណ:នោះក៏ម៉ូតូមួយគ្រឿងទៀតម៉ាកCBR ជិះដោយល្បឿនលឿន ជាន់ហ្រ្វាំងមិនជាប់បានបុកម៉ូតូកង់បីពេញទំហឹងចំពាក់កណ្ដាលម៉ូតូ បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូកង់បីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯអ្នកជិះម៉ូតូម៉ាកCBRទទួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់