សៀមរាបៈ នគរបាលប៉ុស្ដិ៍សាលាកំរើកបានសហការគ្នារជាមួយកម្លាំងរបស់ការិយាល័យការពារនិងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួនលើជនសង្ស័យចំនួន0២នាក់មាន៖
០១-ឈ្មោះ នង សុថាង ហៅចេម ភេទប្រុស អាយុ១៦ឆ្នាំ
០២-ឈ្មោះ គ្រួច ទី ហៅរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)
និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប
យោងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចបរិវេណផ្ទះគ្រូបង្រៀន ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យទាំងពីរខាងលើ រួមជាមួយបក្ខពួកម្នាក់ទៀត បានរៀបគម្រោងលួចម៉ូតូនៅកន្លែងកើតហេតុខាងលើ រួចនាំគ្នាជិះម៉ូតូម៉ាកIconពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ1AH-9253 លេខតួលេខម៉ាស៊ីន8001983 ហើយក៏បានលួចម៉ូតូម៉ាកZOOMER.X ពណ៌ក្រហម.ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប1AA-1084 លេខតួ.លេខម៉ាស៊ីន5209962 របស់ជនរងគ្រោះឈ្មោះ ប៉ៅ សុខា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ក្រោយពេលលួចបានហើយជនសង្ស័យក៏បណ្តើរម៉ូតូបានប្រហែល៣០ម៉ែត្ររួចកាត់ខ្សែភ្លើងដើម្បីបញ្ឆេះម៉ូតូ ក្នុងពេលដែរក្រុមជនសង្ស័យកំពុងតែកាត់ខ្សែភ្លើង ក៏ត្រូវបាននគរបាលការិយាល័យការពារនិងតម្រួតបញ្ជាល្បាតប្រទះឃើញ ដោយមានការសង្ស័យក៏បើកម៉ូតូទៅក្បែរ ស្រាប់តែជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួន ដោយទុកជនសង្ស័យឈ្មោះ នង សុថាង ហៅចេម នៅនឹងម៉ូតូ បន្ទាប់មកក៏បានសហការណ៍ជាមួយកម្លាំងនគរបាលរបស់ការិយាល័យការពារនិងតម្រួតបទបញ្ជានាំខ្លួនជនសង្ស័យឈ្មោះ នង សុថាង ហៅចេម មកសួរនាំក្រោយពេលសួរនាំជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន នឹងឆ្លើយសារភាពទៀតថា ខ្លួនប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកផងដែរ។ នៅវេលាម៉ោង០៩និង០០នាទីព្រឹកជនសង្ស័យឈ្មោះ នង សុថាង ហៅចេម ក៏បាននាំសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ គ្រួច ទី ហៅរ៉ូ ព្រមទាំងដកហូតមធ្យោបាយប្រព្រឹត្ត មកសាកសួរ ក្រោយពីសាកសួររួចជនសង្ស័យក៏បានសារភាពថាខ្លួននឹងឈ្មោះ នង សុថាង រួមជាមួយបក្ខពួក (គេចខ្លួន)ពិតជាបានរៀបគម្រោងលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយខ្លួនសារភាពទៀតថាខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន២ឆ្នាំ១០ខែ ពាក់ព័ន្ធនឹងករណីអំពើលួចផងដែរ។
បច្ចុប្បន្នអធិការដ្ឋានបានធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅផែនការងារព្រហ្មទណ្ទខេត្តបន្តនីតិវិធីទៅតុលាការ៕
មតិយោបល់