ព័ត៌មានជាតិ

ប៉ូលិសទួលគោកបញ្ជូន ក្រុមចោរ​ជា​ជនជាតិចិន​៥នាក់ ទៅឲ្យតុលាការ ចាត់ការតាមច្បាប់

ភ្នំពេញៈ ក្រុមចោរ ជាជនជាតិចិន ចំនួន​៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ចាប់បញ្ជូនខ្លួនទៅ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យ ជាចោរ ជនជាតិចិន ទាំង ៥នាក់ រួមមាន៖
-ទី១ ឈ្មោះ LEE JUNG CHUAN ហៅ LOA LY ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ ចោរ
-ទី២ ឈ្មោះ CHEN CHEN ហៅ PANG ZHI ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ចោរ
-ទី៣ ឈ្មោះ WANG XAINWEI ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ចោរ
-ទី៤ ឈ្មោះ XU ZHAN CIANG ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ចោរ
-និងទី៥ ឈ្មោះ ZHANG YOUNG JIAN ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ចោរ។

របាយការណ៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់ខ្លួនក្រុ​មចោរ ជនជាតិចិន ខាងលើជាបន្តន្ទាប់ កាលពី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធ បទល្មើសចំនួន ៣ រួមមាន៖
-ទី១ បទល្មើស កំហែងយក ប្រព្រឹត្តកាលពីពាក់កណ្តាលយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ ៩២ ផ្លូវ ១៩ ក្រុមទី១៧ ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទី២ បទល្មើស លួច ប្រព្រឹត្តកាលពីពាក់កណ្តាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ ៤០០ សណ្ឋាគារ RIVER STAR ផ្ទះលេខ ៤២ ផ្លូវ១១៨ ភូមិ ២ សង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ទី៣ បទល្មើស បង្ខាំងទុកជម្រិតទារប្រាក់ ប្រព្រឹត្តកាលពីវេលាទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអគារជួល ដីឡូតិ៍លេខ ២ ផ្លូវ ៣១៥ ក្រុមទី ៣២ ភូមិ ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំខ្លួនទៅ អធិការនគរបាលខណ្ឌទួលគោក វិញដោយរង់ចាំតុលាការចាត់ការតាមច្បាប់នៅព្រឹកស្អែកបន្តទៀត៕

មតិយោបល់