ព័ត៌មានជាតិ

​ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ!​

ភ្នំពេញ: កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២១ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់​ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពី1J 3924​ នៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ម្ចាស់ម៉ូតូមានឈ្មោះ អ៊ុក សារ៉ាត់ អាយុ២៣ឆ្នាំ ស្នាក់នៅបុរីចម្ការដូង។ ជនសង្ស័យទាំង២នាក់​ ​ទី១ឈ្មោះ ស្រី សំណាង អាយុ២៥ឆ្នាំ​ និងទី២ ឈ្មោះ អ៊ុន សម្បត្តិ អាយុ៤២ឆ្នាំ ស្នាក់នៅខណ្ឌច្បារអំពៅ​។

បច្ចប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕​

​​

មតិយោបល់