ព្រៃវែងៈ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ នៅភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ តូច សារ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យរួចឃើញថាពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងពិតប្រាកដ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់