ភ្នំពេញៈ បុរស២នាក់ បើករថយន្តសារ៉ែន ពាក់ស្លាកលេខ ខ.ម កំពុងតែឈប់ស្តុប ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ មកបុកពីក្រោយបណ្តាលឲ្យដួលបោកក្បាល តែបានមួកសុវត្ថិភាពរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ១៧១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរស២នាក់ជាមន្ត្រីយោធា បើករថយន្តសារ៉ែន ម៉ាកម៉ាសស្តា បីធី៥០ប្រូ ពណ៌ស មានដាក់សារ៉ែនពីលើ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-8458ដល់ពេលភ្លើងស្តុបក្រហមឈប់ស្តុប ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ កណ្តាល 1D-7096 បើកបរស្របទិសដៅគ្នាសង្ស័យស្រវឹង ជិះក្នុងល្បឿនលឿន ស្រាប់តែបុកគូទរថយន្តដែរកំពុងតែឈប់ស្តុបបណ្តាលឲ្យបោកក្បាលតែសំណាងល្អបានមួកសុវត្ថិភាពរងរបួសស្រាល រីឯរថយន្តបែកស្តុបខាងក្រោយផ្នែកខាងឆ្វេងរថយន្ត ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕
https://youtu.be/23YMQ5Ed0ug
មតិយោបល់