ព័ត៌មានជាតិ

​ចុម! ក្មេងប្រុសម្នាក់ ត្រូវរថយន្តសណ្តោងរ៉ឺម៉ក​ធ្លាក់ដែកបំពង់ទីបចំ​​របួសធ្ងន់!

ភ្នំពេញ: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យក្មេងប្រុសម្នាក់ក្នុងចំណោម២នាក់រងរបួសក្បាលធ្ងន់​ខណ:ដែលកំពុងជិះម៉ូតូត្រូវដែកបំពង់ទីបដំបូលរថយន្តធ្លាក់ចំក្បាល នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ គង់ ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសង្កាត់កើតហេតុ។​ជិះម៉ូតូ​ម៉ាកហុងដា ស៊េរីចាស់ ពណ៌​ខ្មៅ ពាក់ស្លាកលេខ យ-5374-ភព1 ជិះឌុបគ្នា២នាក់ចេញពីម្ដុំវត្តស្លែង​ទៅ ផ្ទះនៅក្បែរចំណុចកើតហេតុ​។ ស្រាប់តែរថយន្តបង្កពាក់ស្លាកលេខភ្នំពេញ 3C-9006 បានបើកវ៉ាជែងទៅមុខស្រាប់តែដែក បំពង់ទីបដែលដាក់នៅលើសំរាប់ធ្វើឆ្អឹងប្រកដំបូលរថយន្តធ្លាក់មកក្រោមត្រូវចំក្បាលក្មេងប្រុសដែលអង្គុយខាងក្រោយបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរងរបួស ធ្ងន់ត្រូវបានសាច់ញាតិបញ្ជួនទៅព្យាបាលនៅមន្ទីរ​ពេទ្យភ្លាមៗផងដែរ​។ ​

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សានៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះគ្នានៅពេលក្រោយ៕

មតិយោបល់