ភ្នំពេញៈ នគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនជនសង្ស័យករណីប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះផ្តើមចេញទំនាស់គំនុំពាក្យសម្តីពីមុន។
ហេតុការណ៍សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅបុរីផ្លរ៉ា ផ្លូវជាតិលេខ៦ ភូមិក្ដីចាស់ សង្កាត់បាក់ ខែងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាមានករណីប្រើអំពើហិង្សាដោយចេតនា(វាយរបួស) បង្កដោយជនសង្ស័យឈ្មោះ យ៉ូ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅខាងលើ (មានសារធាតុញៀន) បានយកដែកថ្នាំងអំពៅវាយមកលើជនរងគ្រោះឈ្មោះ រុំ សារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅខាងលើបណ្តាលឲ្យរបួសបែកក្បាលធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
មូលហេតុទំនាស់គំនុំពាក្យសម្តីនឹងគ្នាពីមុន។
ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតដែកថ្នាំងអំពៅ១ដើម៕
មតិយោបល់